ឯកឧត្តម យ៉ង់ សែម អញ្ជើញដឹកនាំកិច្ចប្រជុំដំបូងត្រៀមចូលរួមមហាសន្និបាតសហភាពអន្តរសភា លើកទី១៤៧ នៅប្រទេសAngola
នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា គណៈប្រតិភូសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានដឹកនាំ និងជាប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដំបូងត្រៀមចូលរួមមហាសន្និបាតសហភាពអន្តរសភា លើកទី១៤៧ (Inter-Parliamentary Union 147) នៅទីក្រុង Luanda ប្រទេស Angola ។
កិច្ចប្រជុំប្រព្រឹត្តទៅដោយមានដោយពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
១-មតិរបស់ឯកឧត្តមប្រធានគណៈប្រតិភូ
២-របាយការណ៍ ស្តីពីដំណើរការរៀបចំមហាសន្និបាត IPU 147 រាយការណ៍ដោយ ឯកឧត្តម អគ្គនាយកពិធីការនិងទំនាក់ទំនងអន្តរជាតិ ព្រឹទ្ធសភា និងមន្ត្រីព្រឹទ្ធសភា និងរដ្ឋសភា
៣-កន្លែងទំនេរនៃប្រធាន IPU និងកន្លែងទំនេរផ្សេងៗទៀត
៤-គណៈកម្មការសិទ្ធមនុស្សរបស់សមាជិកសភា IPU
៥-រៀបចំបញ្ជីឈ្មោះសមាជិកសមាជិកា និងមន្ត្រីទទួលភារកិច្ចនៅក្នុងគណៈកម្មការនីមួយៗ
៦-មន្ត្រី រាយការណ៍ អំពីការចាក់វ៉ាក់សាំង ការធ្វើដំណើរ ការស្នាក់នៅ ការហូបចុក……
៧-ផ្សេងៗ (សន្និសីទកាសែតក្រោយត្រឡប់មកវិញ)។
សូមជម្រាបថា មហាសន្និបាតសហភាពអន្តរសភា លើកទី១៤៧ (IPU 147) នឹងប្រព្រឹត្តទៅនៅទីក្រុង Luanda ប្រទេស Angola ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។
ប្រភព៖ នាយកដ្ឋានព័ត៌មាន